isharetoday – Page 328 – News & Media
Sat. Sep 26th, 2020
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១ខែសីហានេះភ្នាក់ងារកម្ពុជាថ្មីបាននាំយកថវិកាពីសប្បុរសជននៅច្បារអំពៅផ្តល់ក្រុមគ្រួសារក្មេងប្រុសអាយុ៨ឆ្នាំដែលបានរងរបួសដោយសាររថយន្តសណ្តោងកុងតឺន័រកិនបណ្តាលឲ្យដាច់ជើងម្ខាងត្រឹមភ្លៅនិងម្រាមដៃ៣ទៀត។ ដោយសារតែសប្បុរសជនលោកបានមើលឃើញនិងស្តាប់សំដីក្មេងប្រុសឈ្មោះវណ្ណាចាន់វោសិទ្ធអាយុ៨ឆ្នាំបាននិយាយសួរទៅឪពុកខណៈដែលក្មេងប្រុសកំពុងតែធ្វើការសង្គ្រោះនៅមន្ទីរពេទ្យជោរៃប្រទេសវៀតណាមក្នុងក្តីរន្ធត់ថាប៉ាៗតើពេលណាទៅទើបគ្រូពេទ្យយកជើងម្ខាងនិងម្រាមដៃមកដាក់ឲ្យខ្ញុំវិញព្រោះខ្ញុំត្រូវការដើរពិសេសខ្ញុំត្រូវចូលរួមប្រកួតបាល់ទាត់ប្រចាំសាលាផង។ យោងតាមការរៀបរាប់របស់លោកឈុនវណ្ណាអាយុ៤២ឆ្នាំបច្ចុប្បន្នរស់នៅភូមិស្រះកែវឃុំវិហារលួងស្រុកពញាឮខេត្តកណ្តាលដែលត្រូវជាឪពុកបង្កើតក្មេងប្រុសរងគ្រោះបានឲ្យដឹងថាកូនប្រុសរបស់លោកត្រូវរថយន្តសណ្តោងកុងតឺន័របានបើកទៅបុកកូនប្រុសរបស់លោកខណៈដែលកូនប្រុសលោកបានចេញពីរៀនក្នុងសាលាបឋមសិក្សាសម្តេចព្រះរាជអគ្គមហេសីនរោត្តមមុនីនាថសីហនុដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ក្បែរផ្ទះក្មេងប្រុសរងគ្រោះតែម្តង។ លោកបន្តថាហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៨ខណៈពេលដែលកូនរបស់គាត់ពាក់មួកគណបក្សប្រជាជនកម្ពុជាទៀតផង។ក្នុងពេលកើតហេតុថ្វីត្បិតតែក្មេងប្រុសវណ្ណាចាន់វិសិទ្ធស្ថិតនៅក្រោមកង់រថយន្តដែលកៀបគេជាប់ក៏ដោយក៏គេស្រវាយកមួកគណបក្សប្រជាជនកម្ពុជាមកពាក់ដើម្បីបង្ហាញពីភាពស្រឡាញ់គណបក្សប្រជាជនកម្ពុជាហើយចំថ្ងៃដែលក្បួនគណបក្សប្រជាជនកម្ពុជាបានដង្ហែក្បួនដល់ចំណុចដែលក្មេងប្រុសវិសិទ្ធកំពុងជួបគ្រោះថ្នាក់ទៀតផង។ ឪពុកក្មេងប្រុសបានបញ្ជាក់ទាំងសំឡេងក្តុកក្តួលថាមកដល់ថ្ងៃនេះកូនរបស់របស់ត្រូវបានគ្រូពេទ្យធ្វើការវះកាត់ចំនួន៣ដងដែលលើកចុងក្រោយគ្រូពេទ្យបានសម្រេចចិត្តកាត់ជើងឆ្វេងវិសិទ្ធដល់គល់ភ្លៅនិងកាត់ម្រាមដៃអស់៣ទៀតផង។លោកបន្តថាកាលពីគ្រោះថ្នាក់ភ្លាមៗក្រុមគ្រួសាររបស់លោកបានបញ្ជូនវិសិទ្ធទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យគុន្ធបុប្ផានៅក្រុងភ្នំពេញប៉ុន្តែលោកបានសោកស្តាយនៅពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យហាក់មិនសូវយកចិត្តទុកដាក់ទុកឲ្យមេរោគរាលដាលដល់រូបរាងកាយក្មេងប្រុសវិសិទ្ធហើយអាការៈរោគកាន់តែធ្ងន់ធ្ងរទើបក្រុមគ្រួសារចិត្តដឹកយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យវៀតណាមដែលទីបំផុតគ្រូពេទ្យបានសម្រេចចិត្តកាត់ជើងឆ្វេងដល់គល់ភ្លៅនិងកាត់ម្រាមដៃអស់៣ទៀតផង។ ឪពុកបង្កើតក្មេងប្រុសរងគ្រោះបានសំដែងការអរគុណដល់សប្បុរសជនជាច្រើនទាំងក្នុងនិងក្រៅប្រទេសពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាលោកបានផ្តល់ថវិកាជួយដល់ក្មេងប្រុសវិសិទ្ធរហូតបានទៅព្យាបាលនៅប្រទេសវៀតណាមហើយមកដល់ថ្ងៃនេះកូនប្រុសរបស់លោកនៅរស់រានមានជីវិតប៉ុន្តែត្រូវក្លាយទៅជាជនពិការអស់មួយជីវិត៕... Read More
ព្រះសីហនុ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបច្បាស់ហើយថានៅក្នុងពេលនេះខេត្តព្រះសីហនុ បានកំពុងតែមានការលិចលុងយ៉ាងខ្លាំងដោយសារតែគ្រោះទឹកជំនន់ទើបសម្រេចចិត្តជម្លៀសប្រជាជនជាច្រើននាក់ដែលនៅក្នុងតំបន់ដែរងាយរងគ្រោះឲ្យមកកន្លែងដែលមានទីទួលសុវត្តភាព ។ យ៉ាងណាមិញបន្ទាប់ពីមានការលិចលុងទីក្រុងព្រះសីហនុទាំងមូលនេះគេសង្កេតឃើញថាមានមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ដែលមានតួនាទីការពារនៅតាមតំបន់របស់ខ្លួនបានធ្វើការដុតដៃដុតជើងយ៉ាងខ្លាំងដើម្បីធ្វើការដោះស្រាយបញ្ហាមួយនេះជូនប្រជាជនព្រះសីហនុ ចំពោះការដឹកនាំមួយនេះគឺ លោកអភិបាលខេត្ត គួច ចំរើន ជាអ្នកដឹកនាំផ្ទាល់ ដោយលោក បានបញ្ចាឲ្យកូនចៅនាំគ្នាយក គ្រឿងចក្រមកកាយនៅតាមដងស្ទឹង មាត់អូរ និងកន្លែងបង្ហូរទឹកនាៗដើម្បីដោះទឹកចេញពីទីក្រុង។ ក្រោយពីអាកាសធាតុបានប្រសើរជាងថ្ងៃមុនលោក អភិបាលខេត្ត គួច ចំរើន... Read More
​ក្រសួង​អប់រំ​កាលពី​ថ្ងៃ​ចន្ទ​ ​បាន​ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​លក់ទំនិញ​មួយចំនួន​ ​ដូចជា​ចំណីអាហារ​ ​និង​ភេ​សជ្ជៈ​ខ្លះ​ៗ​ ​នៅ​តាម​សាលារៀន​ក្នុង​គោលបំណង​ ​ការពារ​សុខភាព​របស់​សិស្សានុសិស្ស​។​ ​ ​សេចក្តី​ប្រកាស​មួយ​ ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក​របស់ក្រ​សួង​បាន​និយាយ​ថា​ ​ក្រសួង​បាន​ហាមឃាត់​ចំណីអាហារ​ ​៦ប្រភេទ​ ​ដែល​ចាត់ទុកថា​អាច​បង្ក​គ្រោះថ្នាក់​ដល់​សិស្ស​។​ ​ ​យោង​តាម​សេចក្ដីប្រកាស​បាន​កំណត់​ថា​ ​”​ចំណីអាហារ​គ្រប់​ប្រភេទ​ ​ដែល​ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់​ ​ឬមិន​មាន​ប្រភព​ដើម​ច្បាស់លាស់​។​ ​គ្រឿងស្រវឹង​ ​និង​ផលិតផល​ថ្នាំជក់​... Read More
លោក Hidehisa HORINOUCHI ដែលជាឯកអគ្គរាជទួតជប៉ុនប្រចាំនៅកម្ពុជា នឹងត្រូវបញ្ចប់អាណាត្ដិរបស់លោក នៅរយៈពេលប្រមាណ ២សប្ដាហ៍ខាងមុខនេះហើយ។ នៅក្នុងនោះរូបលោកបានទទួលទួនាទីជាឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជានេះកាលពីខែតុលា ឆ្នាំ២០១៦ តាមរយៈការតែងតាំងរបស់រាជរដ្ឋាភិបាលជប៉ុន។ នៅក្នុងការបំពេញបេសកកម្មជាឯកអគ្គរាជទួតប្រចាំនៅកម្ពុជានេះលោក HORINOUCHI បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រទេសក៏ដូចជាប្រជាជនកម្ពុជា និងជាពិសេសលើការអភិវឌ្ឍន៍វិស័យទាំងអស់នៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន។ នៅក្នុងនោះសមតិផលជាច្រើនបានលេញចេញក្នុងអាណត្ដិរបស់លោកដែលមានដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់... Read More
កាលពីម្សិលមិញនេះ នាថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Khim Ly បានបង្ហោះវីដេអូមួយ ទាក់ទងជនជាតិចិនម្នាក់ឃើញស្ទះចរាចរណ៍ពេកក៏បានជួយសម្រួលចរាចរណ៍ជូនបងប្អូនទាំងឡាយដែលបានធ្វើដំណើរតាមផ្លូវ។ ម្ចាស់ហ្វេសប៊ុករូបនេះ បានភ្ជាប់សារខ្លីមួយថា “ស្ទះផ្លូវខ្លាំងពេកចិនទ្រាំមិនបានចុះជួយធ្វើចរាចរណ៍អោយ”។... Read More
ក្រុងព្រះសីហនុ-នគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្សយ័ជនជាតិចិន២នាក់ពាក់ពន្ធ័អំពើជួញដូរចែកចាយគ្រឿងញៀនកាលពីម៉ោង៥ព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ នៅក្រុម៩ភូមិ១ សង្កាត់លេខ៣ក្រុងព្រះសីហនុ។ ១ ឈ្មោះ. Wu Yin ភេទប្រុសអាយុ២៨ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាដក ទីកន្លែងកំណើតប្រទេសចិន ២ ឈ្មោះ Chen... Read More
កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ បើយោងតាមប្រភពពីហ្វេសប៊ុកផេក “មន្ទីរពេទ្យខេត្តកោះកុង” បានប្រាប់ឲ្យដឹងថា៖ “នៅថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩... Read More
ភ្នំពេញ៖ ក្រោយពី ចាប់ខ្លួន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ លោក លៀម ប៊ុនរឿន និងបក្សពួក សរុបបីនាក់ យកទៅសួររនាំ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញ ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ លោក លៀម ប៊ុនរឿន កិបកេងប្រាក់ពីអំពើល្មើសច្បាប់១៤០ករណី សរុបចំនួនជិត៤០ម៉ឺនដុល្លារអាមេរិក... Read More
ភ្នំពេញ ៖ កាលពីយប់មិញនេះ នៅចំណុច​ផ្លូវលេខ ១៧៣​ មុខហាង​ម្លប់ស្វាយ៩៩ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ នាវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែសីហាឆ្នាំ ២០១៩ នេះ ។ បុរសម្នាក់សង្ស័យផឹកចំស្រាវៃហើយមើលទៅ !!!!!... Read More
បរទេស៖ ប្រជាពុទ្ធសាសនិក កាន់ព្រះពុទ្ធសាសនា បានសម្តែងការសោកស្តាយ ចំពោះ សោដនាដកម្មមួយដ៏អាក្រក់បំផុត ដែលទឹកជំនន់ ហូរបុក ខ្លាំងធ្វើអោយ ចេតីយ៍ពណ៍មាស ដែល ល្បីល្បាញរបស់ប្រទេសភូមា បាក់ស្រុតរលំ ជាមួយគ្នានេះ ទឹកជំនន់ក៏បានវាយកលុកនៅតំបន់ផ្សេង បង្កឲ្យមានមនុស្សស្លាប់ រងរបួស់ដោយសារ ទឹកជំនន់ នោះផងដែរ។... Read More