ពត៏មានអន្តរជាតិ – Page 2 – isharetoday
Wed. Jul 8th, 2020

ពត៏មានអន្តរជាតិ

ភ្នំពេញ៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ៩៩៣ករណីថ្មី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៣០,៥១៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។ ថ្លែងប្រាប់អ្នកសារព័ត៌មាន មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Achmad Yurianto... Read More
អតីត​ប្រធានាធិបតី លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃទី​៣ ខែមិថុនា បាន​លើកសរសើរ​ការធ្វើ​បាតុកម្ម​ពី​សំណាក់​ប្រជាជន​អាមេរិក​ទាមទារ​យុត្ត​ធម៌​ផ្នែក​ពណ៌​សម្បុរ​។ ដោយ​ចាត់ទុកជា​រឿង​«​អស្ចារ្យ​មួយ​» អតីត​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​របស់​អាមេរិក​រូ​ប​នេះ អះអាងថា ការតវ៉ា​ជុំវិញ​ករណី​ស្លាប់​បុរស​ស្បែក​ខ្មៅ​ក្រោម​ដៃ​ប៉ូលិស​កាលពី​សប្តាហ៍​មុននេះ អាច​បង្ក​ទៅជា​ការធ្វើកំណែទម្រង់​ថ្នាក់ជាតិ​។​ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​លើកដំបូង​ចាប់ពី​ករណី​ស្លាប់​បុរស​ស្បែក​ខ្មៅ George Floyd កាលពី​ថ្ងៃទី​២៥ ខែឧសភា ក្នុង​រដ្ឋ Minneapolis... Read More
អគ្គិភ័យដ៏ធំបានបំផ្លាញឃ្លាំងចែកចាយមួយនៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង ដែលត្រូវបានប្រើដើម្បីដឹកជញ្ជូនទំនិញទៅកាន់អតិថិជនរបស់ក្រុមហ៊ុន Amazon នៅព្រឹកថ្ងៃសុក្រទី៥មិថុនា នៅទឹកដីអាមេរិក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជារឿងមិននឹកស្មានមួយដែលមិនមានអ្នករងរបួសក្នុងហេតុការណ៍នេះទេ ខណៈដែលកម្មករ ៤០នាក់បានរត់ចេញពីអគាយកប្រាស់អាយុរបស់ពួកគេនៅពេលដែលឃ្លាំងបានដួលរលំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នាក់ងារពន្លត់អគ្គីភ័យរាប់សិបនាក់មិនអាចបញ្ឈប់អណ្តាតភ្លើងពីការបំផ្លាញឃ្លាំងចែកចាយស្ថិតនៅក្នុងទីក្រុង Redlands ដែលមានចម្ងាយប្រហែលជាង ៩៦គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Los Angeles មួយនេះបានទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លូវហាយវ៉េ... Read More
​ការសិក្សា​ស្រាវជ្រាវ​ផ្លូវការ​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​០២ ខែ​មិថុនា​ថា​ជន​ស្បែក​ខ្មៅ​និង​ជន​អាស៊ី​ច្រើន​ដល់​ទៅ​៥០​ភាគរយ​នៅ​ប្រទេស​អង់គ្លេស​ទំនងជា​បាន​ស្លាប់​បន្ទាប់ពី​ពួកគេ​បាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ ដែល​តួលេខ​នេះ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ផែនការ​ការពារ​សហគម​ន៍​ដែលមាន​ហានិភ័យ​បំផុត​នៃ​ការឆ្លង​វីរុស​នេះ​។​ ​ខណៈ​ដែល​របាយការណ៍​របស់​សុខភាព​សាធារណៈ​អង់គ្លេស (PHE) បាន​ផ្តល់​ការសិក្សា​និង​ភស្តុតាង​ថែម​ទៀត​ការសិក្សា​ស្រាវជ្រាវ​កាលពី​ពេលមុនៗ​ដែល​បង្ហាញ​ថា​ក្រុម​ជនជាតិភាគតិច ប្រឈម​នឹង​ហា​​និភ័យ​ខ្ពស់​ពី​វីរុស​នេះ សេចក្តីរាយការណ៍​នេះ មិន​ស៊ីគ្នា​ទៅ​នឹង​ការណែនាំ​ជាក់លាក់​របស់​រដ្ឋាភិបាល​សម្រាប់​អ្នក​ទាំងនោះ​ទេ​។​ ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក​ម៉ា​ត ហ៊ែ​ន​ខក់ បាន​និយាយថា រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សិទ្ធិមនុស្ស លោក​កេមី បា​ដេណុច នឹង​ពិនិត្យមើល​បញ្ហា​នេះ​បន្ថែម​ទៀត​។​ ​លោក​ហ៊ែ​ន​ខក់ បាន​និយាយ... Read More
កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីប៉ូលិស២នាក់ក្នុងទីក្រុង Buffalo នៃរដ្ឋញូវយ៉កត្រូវបានព្យួរការងារ​ដោយមិនឲ្យប្រាក់ខែបន្ទាប់ពីវីដេអូមួយបានបង្ហាញថា ពួកគេបានច្រានបុរសអាយុ៧៥ឆ្នាំម្នាក់ឲ្យដួលទៅនឹងដីខណៈការតវ៉ាប្រឆាំងនឹងប៉ូលិសដែលបានសម្លា ប់លោក George Floyd បាន​បន្ត​ចូលដល់យប់ទី១០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីដេអូដែលថតដោយអ្នកយកព័ត៌មានមកពីស្ថានីយ៍វិទ្យុសាធារណៈក្នុងស្រុក WBFO ហើយត្រូ​វបានបង្ហោះលើគេហទំព័រនិងគណនី Twitter របស់ខ្លួនមួយនេះបានបង្ហាញបុរសសក់សម្នាក់​ដើរតម្រង់ទៅជួរមន្រ្តីប៉ូលិសដែលស្លៀកពាក់ឈុតបង្ក្រាបកុបកម្ម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មន្ត្រីម្នាក់បានរុញគាត់ជាមួយនឹងដំបងហើយមន្ត្រីម្នាក់ទៀតយកដៃច្រានគាត់។ សំឡេងបែ ក​ត្រូវបានគេឮហើយបន្ទាប់មកឈា មបានហូរចេញពីក្បាលរបស់បុរសម្នាក់នោះ។ យ៉ាងណាក្តីបុរសស្បែកសរូបនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អភិបាលក្រុង Buffalo លោក Byron... Read More
(ណាមឌីង)៖ ប្រទេសវៀតណាម បានបេីកការប្រកួតបាល់ទាត់លីគឡេីងវិញហេីយនាថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ ជាមួយនឹងការអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាពេញទីលានផងដែរ។ តាមរយ:ព័ត៌មានពី Channel News Asia បានចេញផ្សាយថា ក្នុងជំនួបបេីកឆាក ក្រោយត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារ Covid-19 រវាងក្រុម ម្ចាស់ផ្ទះដែលបានចាញ់ក្រុមភ្ញៀវ Viettel ២-១ ក្នុងក្របខណ្ឌ... Read More
(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃសុក្រនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតទៅដល់ ៩,៨៥១ករណី និងករណីស្លាប់ ២៧៣នាក់បន្ថែមទៀត ដែលជាសុទ្ធតែជាតួលេខខ្ពស់បំផុតពុំធ្លាប់មាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។ បើបូកបន្ថែមលើតួលេខខាងលើ វាធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌាកើនដល់... Read More
រដ្ឋាភិបាលវៀតណា ចាប់ផ្តើមប្រកាសមហិច្ឆិតាថ្មីរបស់ខ្លួនក្នុងទីផ្សារអាវុធពិភពលោក ដោយផ្តល់អ្នកវិទ្យាសាស្ត្រផ្នែកយោធា ជំរុញការស្រាវជ្រាវ និងផលិតអាវុធដោយប្រើបច្ចេកវិទ្យាទំនើបៗ ដើម្បីជំរុញការនាំចេញអាវុធទៅកាន់ទីផ្សារពិភពលោក។ នេះបើតាមសម្តីរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម Ngo Xuan Lich និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោក To Lam... Read More
ចំនួនសរុបនៃការស្លាប់ដោយសារជំងឺឆ្លងនៅក្នុងប្រទេសប្រេស៊ីលឥឡូវនេះបានកើនឡើងដល់ជាង ៣០.០០០ នាក់ហើយគឺថែម១.២៦២ នាក់ទៀតកាលពីយប់មិញ។ ប្រទេសអាមេរិកឡាទីនមួយនេះ បានរាយការណ៍ថាមាន ២៨ ករណីបន្ថែមទៀតនៃការឆ្លងវីរុសកូវីដ១៩ និងចំនួនកំណត់ត្រាថ្មីនៃការស្លាប់ប្រចាំថ្ងៃដែលមានដល់ទៅ ១.២៦២ នាក់។ ឥឡូវនេះប្រទេសប្រេស៊ីលបានចុះបញ្ជីចំនួន ៥៥៥.៣៨៣ ដែលបានឆ្លង​និងការស្លាប់ ៣១.១៩៩ ចាប់តាំងពីមាន​ការរាតត្បាតនេះ។ បាតុករប្រឆាំងរដ្ឋាភិបាលប្រេស៊ីល បានចេញដើរ ពាក់របាំងមុខកាន់ផ្ទាំងរូបភាពតំណាងឱ្យមឈូសរបស់ជនរងគ្រោះដោយសារជំងឺ(COVID-១៩)... Read More
(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៉ីនៅថ្ងៃពុធនេះ បានបន្តប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៨,៥៣៦ករណីបន្ថែមទៀត នៅក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ ដែលនាំឲ្យករណីឆ្លងនៅក្នុងប្រទេសមួយនេះ បានកើនដល់ ៤៣២,២៧៧ករណី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នាថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។ នៅក្នុងរយៈពេល២៤ម៉ោងដូចគ្នានេះ ក្រៅពីករណីឆ្លង រុស្ស៉ីក៏បានកត់ត្រាករណីស្លាប់ថ្មីៗចំនួន ១៧៨នាក់បន្ថែមទៀតផងដែរ... Read More