James he – Page 5 – isharetoday
Fri. Apr 10th, 2020

James he

បច្ចុប្បន្ននេះ អាមេរិកបានក្លាយជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ពីជំងឺឆ្លង COVID-19។ ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងគំហុក និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់គ្រប់វិស័យទាំងអស់។ បន្ថែមពីនេះទៀតក៏មានអាជីវកម្មជាច្រើនបានបិទទ្វារជាបន្តបន្ទាប់ដោយសារតែវិបត្តិមួយនេះផងដែរ។ ជាក់ស្ដែង បើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មានbusinessinsider កាលពីថ្ងៃអង្គារម្សិលមិញនេះបានឱ្យដឹងថា តាមរយៈការស្ទង់មតិរបស់សមាគមភោជនីយដ្ឋានជាតិអាមេរិក (NRA) បានបង្ហើបថា អាជីវកម្មភោជនីយដ្ឋានជាង ១១ម៉ឺនកន្លែងត្រៀមនឹងបិទទ្វារ នៅសប្ដាហ៍ក្រោយនេះ ហើយប្រជាជនអាមេរិករាប់លាននាក់កំពុងតែប្រឈមមុខនឹងការអត់ការងារធ្វើ។ ប្រភពដដែលបាន​ឱ្យដឹងទៀតថា មូលហេតុដែលធ្វើឱ្យភោជនីយដ្ឋានទាំងនោះត្រូវបង្ខំចិត្តបិទទ្វារ គឺដោយសារតែជំងឺឆ្លង COVID-19 បាននឹងកំពុងតែបន្ដរីករាលដាលយ៉ាងខ្លាំង... Read More
តម្លៃប្រេងសាំងនៅតាមស្ថានីយ៍ទូទាំង​ប្រទេស​ ចាប់ពីថ្ងៃទី ១​ដល់ ១៥ ខែមេសា នឹងមានតម្លៃត្រឹម​​ ២៣៥០ រៀលប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយ​ប្រេងឥន្ធនៈនៅតាមស្ថានីយរបស់​ក្រសួង​ពាណិជ្ជកម្ម​បានចេញ​ផ្សាយមុន​នេះ។ សេចក្តីជូនដំណឹង​បានសរសេរ​ថា  ដើម្បី​ជួយ​​សម្រួលដល់​ជីវភាពរបស់​ប្រជាជន​ និងដោយមាន​​ការរួមចំណែក​​ពី ក្រុម​ហ៊ុន​ចែក​​ចាយប្រេងឥន្ធនៈនៅ​កម្ពុជា​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​សម្រេច​បញ្ចុះ​តម្លៃ​លក់រាយប្រេងឥន្ធនៈ នៅកម្ពុជា​ចំនួ​ន​ ៤... Read More
ស្របពេលដែលប្រជាជនរបស់ខ្លួន កំពុងតែលួចសង្ងំកើបលុយយ៉ាងសប្បាយដៃ ពីការលក់ម៉ាស់ឡើងថ្លៃហួសកម្រិត អំឡុងពេលមានការផ្ទុះឡើងនៃវីរុស COVID-19នោះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានសម្រេចចេញវិធានការធម៌ក្តៅមួយ ដោយនឹងធ្វើការដកយកទំនិញទាំងឡាយណា​ ដែលលក់ឡើងថ្លៃហួសកំណត់ទាំងអស់ និងធ្វើការពិន័យទៅដល់អ្នកលក់ដូររកស៊ីនោះថែមទៀតផង។ តាមរយៈវិធានការធម៌ក្តៅខាងលើនេះ រដ្ឋាភិបាលវៀតណាម បានចាប់ដៃគូយ៉ាងជិតស្និតជាមួយនឹងម្ចាស់គេហទំព័រលក់ទំនិញធំៗជាច្រើន រួមមានដូចជា គេហទំព័រ Chotot.com, Lazada.vn, Tiki.vn, Sendo.vn និងគេហទំព័រ Shopee.vn ជាដើម។ ដោយការសហការគ្នានេះ... Read More
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ជាទិញម៉ាស់៥លាន២សែនម៉ាស់ ដើម្បីសម្រាប់ចែកចាយជូនប្រជាពលរដ្ឋ និងផ្តល់ជូនគ្រូពេទ្យនៅកម្ពុជា នៅក្នុងរដូវកាលបញ្ហា Covid-19។ នៅក្នុងការបញ្ជាទិញម៉ាស់ចំនួន៥លាន ២សែននេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា សម្តេចចាត់ឲ្យក្រសួងសុខាភិបាល បញ្ជាទិញក្រៅប្រទេស ចំនួន៤លានម៉ាស់ និងបញ្ជាទិញពីរោងចក្រផ្ទាល់នៅខេត្តព្រះសីហនុ ចំនួន១លាន២សែនម៉ាស់។ ជាងនេះទៅទៀត ក្រៅពីសំលៀកបំពាក់ពេទ្យដែលត្រូវបានផលិតនៅខេត្តស្វាយរៀង រាជរដ្ឋាភិបាលក៏បានបញ្ជាទិញម៉ាស់ជាង២០ម៉ឺនម៉ាស់... Read More
អេស្ប៉ាញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​ពី​អត្រា​ស្លាប់​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ចាប់​តាំង​ពី​មាន​ការ​ឆ្លង​រាតត្បាត​វីរុស​កូវីដ ១៩ ក្នុង​ប្រទេស​ខ្លួន​មក នាំ​ឲ្យ​មន្ទីរពេទ្យ​ទូទាំង​ប្រទេស គ្មាន​កន្លែង​គ្រប់​គ្រាន់​ដើម្បី​ទទួល​អ្នក​ជំងឺ ខណៈ​រដ្ឋាភិបាល នៅ​តែ​មិន​មាន​វិធានការ​មាន​ប្រសិទ្ធភាព អាច​គ្រប់​គ្រង់​ស្ថានការណ៍​បាន​នៅឡើយ។ តួលេខ​អ្នក​ស្លាប់​កាល​ពីថ្ងៃ​អង្គារ ក្នុង​ប្រទេស​នេះ មាន​ដល់ ៨៤៩នាក់ នាំ​ឲ្យ​​ចំនួនស្លាប់​​សរុប​កើត​ដល់ ៨១៨៩​នាក់។ នេះ​បើ​តាម​តួលេខ​ចេញ​ផ្សាយ​ដោយ​ក្រសួង​សុខាភិបាល​អេស្ប៉ាញ ខណៈ​អត្រា​ឆ្លង​ថ្មី មាន... Read More
ប្រទេសបារាំងទើប​តែបានរាយការណ៍ពី​ចំនួនអ្នកស្លាប់ប្រចាំថ្ងៃកាលពី​ម្សិលមិញ​ ដែល​ហក់ឡើង​ខ្ពស់បំផុតរហូត​ដល់ ៤៩៩ នាក់។ ពួកគេ​បានស្លាប់នៅក្នុងមន្ទីរពេទ្យ ដែលញាំងឱ្យមរណភាព​សរុបរបស់ប្រទេសនេះកើនដល់ ៣.៥២៣ នាក់។  មន្ត្រីសុខាភិបាលលោក Jerome Salomon បាននិយាយថា បច្ចុប្បន្នមានមនុស្ស ២២.៧៥៧ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទូទំាង​ប្រទេសបារាំង និង ៥.៥៦៥ នាក់ក្នុងចំណោមពួកគេ​កំពុងមានសភាពធ្ងន់​ ត្រូវការ​មើលថែយ៉ាងយកចិត្តទុកដាក់។... Read More
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានចេញបទបញ្ជាដល់កងទ័ពគ្រប់កងឯកភាព និងបន្ទាយទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលខាងមុខនេះ មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅកងឯកភាព ឬបន្ទាយជាដាច់ខាត គឺត្រូវត្រៀមកម្លាំងជាស្រេច ដើម្បីចេញអន្តរាគមន៍ទប់ស្កាត់ ការរីករាលដាលមេរោគកូវីដ១៩។ យោងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ វង្ស ពិសេស ដែលបណ្តាញព័ត៌មាន Fresh News... Read More
ក្រសួងសុខាភិបាលនៅមុននេះបន្ដិច (ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០) បានប្រកាសថា កម្ពុជាមិនបានរកឃើញអ្នកឆ្លងCovid-19 ទេ។ ដោយក្នុងនោះក្រសួងបានបញ្ជាក់ទៀតថា មានអ្នកឆ្លងជំងឺ ២ នាក់បានព្យាបាលជាសះស្បើយផងដែរ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយបានកើនឡើងសរុប ២៤ នាក់។ ដើម្បីជ្រាបព័ត៌មានឲ្យកាន់តែច្បាស់សូមពិនិត្យសេចក្ដីជូនព័ត៌មានរបស់ក្រសួងខាងក្រោម៖ ប្រភព៖business-cambodia.com  ... Read More
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៩ ខែមីនា ម្សិលមិញនេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន៣៥៣នាក់ ខណៈអ្នកប៉ះពាល់ដោយប្រយោល មានចំនួន១៣៥៩នាក់ ដែលភាគច្រើន នៃអ្នកទាំងនោះត្រូវបានឆ្លងកាត់ការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃរួចហើយ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល។ លោកស្រី ឱ វណ្ណឌីន... Read More
ភ្នំពេញ: ស្ត្រីម្នាក់ដែលអះអាងថា ជាប្រពន្ធដើមពេញច្បាប់ និងស្ត្រីម្នាក់ទៀត ត្រូវបានគេស្គាល់ ជាប្រពន្ធចុង ទាំង២នាក់ ត្រូវបានសមត្ថកិច្ចប៉ូលិស នាំខ្លួនទៅប៉ុស្តិ៍ ដើម្បីធ្វើការដោះស្រាយគ្នា បន្ទាប់ពីក្រុមគ្រួសារទាំងចុង និងដើម បានឈ្លោះទាស់ទែងគ្នា ឈានដល់ប្រើហិង្សា ប្រតាយប្រតប់ក្រញៅដាច់មុខដាច់មាត់ទាំងសងខាង ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍។ ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ១១និង៤០នាទីថ្ងៃទី២៨... Read More