James he – Page 4 – isharetoday
Wed. Jul 8th, 2020

James he

លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី បាន​ចុះត្រួតពិនិត្យស្ថានភាពតំបន់ឧទ្យានជាតិជើងភ្នំគូលែន ជាមួយលោកប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងមន្ត្រីឧទ្យាននុរក្ស ដើម្បីកំណត់ទីតាំងដែលត្រូវរៀបចំដាំដើមឈើឡើងវិញ និងគ្រប់គ្រងអោយបានតឹងរុឹងនិងម៉ត់ចត់បំផុត ជាពិសេសក្នុងតំបន់ដែលត្រូវបានរងការទន្ទ្រានវាតទីចាប់យកដី និងលួចសង់សំណង់ខុសច្បាប់។ ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ​នោះ លោក​​​ឃើញ​មាន​ការ​​ទន្រ្ទាន​ដី​ខុស​ច្បាប់​យ៉ាង​អាណាធិបតេយ្យ។ ដីនិងសំណង់នៅក្នុងតំបន់ឧទ្យានជាតិ និងតំបន់ជើងភ្នំគូលែនមួយចំនួនត្រូវបានកាប់កាប់ដោយខុសច្បាប់ពីសំណាក់សកម្មជនដីធ្លីជាបន្តបន្ទាប់ ក្រោយការបញ្ចប់ការវាស់វែងផ្តល់កម្មសិទ្ធិដីធ្លីរបស់យុវជនស្ម័គ្រចិត្តកាលពីឆ្នាំ២០១២។ ក្នុង​នាម​​ជា​អាជ្ញាធរ​មូលដ្ឋាន​លោក​បាន​បញ្ជាក់​ថា រដ្ឋបាលស្រុកនឹង​មិនទទួលស្គាល់ការទន្ទ្រានចាប់យកដីដោយខុសច្បាប់នេះឡើយ ហើយការកាន់កាប់ដោយខុសច្បាប់ទាំងនេះសុទ្ធតែមិនមានឯកសារគតិយុត្តិ។... Read More
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ នឹងអញ្ជើញទៅពិនិត្យអគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់នឹងអគារវិមានព្រឹទ្ធសភា។ អគារថ្មីនៃទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទីតាំងអគារចាស់ ដែលមានទំហំប្រមាណ ៥,៤០០ម៉ែត្រក្រឡា និងមានកម្ពស់ចំនួន៦ជាន់។ អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា... Read More
(ភ្នំពេញ)៖ គិតត្រឹមម៉ោង១៧ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈចំនួន ៧៦ ៧៩៧នាក់ មកពីក្រសួង ស្ថាប័ន ចំនួន៤១ បានចូលរួមវិភាគទានប្រាក់បៀវរត្សដោយស្ម័គ្រចិត្ត ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយមានចំនួនទឹកប្រាក់សរុបកើនដល់៤១ពាន់លានរៀល ឬប្រហាក់ប្រហែល១០លានដុល្លារសហរដ្ឋអាមេរិក។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា... Read More
ខេត្តព្រះសីហនុ៖ ចាប់ពីពាក់កណ្តាល ខែឧសភាឆ្នាំ២០២០រហូតមកដល់ពេលនេះ មានភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិ មកលេងកម្សាន្តឆ្នេរសមុទ្រខេត្តព្រះសីហនុមានចំនួនច្រើន ទោះពី​ពិភពលោក​កំពុង​ជួប​វិបត្តិជំង្ងឺឆ្លង កូវិដ១៩ ។ ជួបជាមួយ ប្អូនប្រុស ឈ្មោះ សុខ ជាអាជីវករលក់ដូរ នៅតាមឆ្នេរសុទ្រ តំបន់អូរឈើទាលបាននិយាយ រៀបរាប់ប្រាប់ឲ្យដឹងថា កន្លងមកចាប់ពីដើមឆ្នាំ ២០២០ ក្រោយកើតមានវិបត្តិជំង្ងឺឆ្លងកូវិដ... Read More
(ភ្នំពេញ)៖ ក្នុងខែមិថុនានេះ បាតុភូតចន្ទគ្រាស-សូរ្យគ្រាសមួយគូនឹងកើតឡើង ហើយនៅប្រទេសកម្ពុជាយើងក៏មានឱកាសមើលឃើញដែរ ។ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០ បាតុភូតច័ន្ទគ្រាសមិនសូវមានឥទ្ធិពលហៅថា Penumbral Lunar Eclipse នឹង កើតនៅវេលាម៉ោងប្រមាណ០២៖០០នាទី។ កំឡុងបាតុភូតច័ន្ទគ្រាសនេះ ព្រះច័ន្ទមើលទៅហាក់គ្មានអ្វីប្លែកទេ លុះត្រាតែយើងសង្កេតមើលវាឲ្យជាក់។ មូលហេតុដោយសារព្រះច័ន្ទ នឹងត្រូវបាំងស្ទង់ៗដោយស្រមោលផ្នែកខាងក្រៅរបស់ផែនដីហៅថា... Read More
(ភ្នំពេញ)៖ បន្ទាប់ពីមានកិច្ចចរចារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន លើការនាំចេញផ្លែស្វាយស្រស់ ទៅប្រទេសចិនដោយផ្ទាល់, ទីបំផុតភាគីទាំង២ បានសម្រេចជាលទ្ធផលហើយ ដោយការហត្ថលេខាលើពិធីសារផ្លូវការ ក្នុងការនាំចេញផ្លែស្វាយស្រស់ ទៅប្រទេសចិន នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ... Read More
នៅព្រឹកមិញ​នេះ ឯកឧត្តម​ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ និងជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី​ បានអញ្ជើញ​ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី​ ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ​ និងស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ និងស្រុកបាទី​ ខេត្តតាកែវ​ ។ប្រភព៖ kampucheathmey.com   ... Read More
ចំនួនសរុបនៃការស្លាប់ដោយសារជំងឺឆ្លងនៅក្នុងប្រទេសប្រេស៊ីលឥឡូវនេះបានកើនឡើងដល់ជាង ៣០.០០០ នាក់ហើយគឺថែម១.២៦២ នាក់ទៀតកាលពីយប់មិញ។ ប្រទេសអាមេរិកឡាទីនមួយនេះ បានរាយការណ៍ថាមាន ២៨ ករណីបន្ថែមទៀតនៃការឆ្លងវីរុសកូវីដ១៩ និងចំនួនកំណត់ត្រាថ្មីនៃការស្លាប់ប្រចាំថ្ងៃដែលមានដល់ទៅ ១.២៦២ នាក់។ ឥឡូវនេះប្រទេសប្រេស៊ីលបានចុះបញ្ជីចំនួន ៥៥៥.៣៨៣ ដែលបានឆ្លង​និងការស្លាប់ ៣១.១៩៩ ចាប់តាំងពីមាន​ការរាតត្បាតនេះ។ បាតុករប្រឆាំងរដ្ឋាភិបាលប្រេស៊ីល បានចេញដើរ ពាក់របាំងមុខកាន់ផ្ទាំងរូបភាពតំណាងឱ្យមឈូសរបស់ជនរងគ្រោះដោយសារជំងឺ(COVID-១៩)... Read More
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ បានជូនដំណឹងដល់ម្ចាស់អាជីវកម្ម KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀលហ្គាឌិនទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលធ្លាប់បានប្រកាសបិទបណ្ដោះអាសន្នកាលពីពេលកន្លងទៅរួចមកហើយនោះ ត្រូវអនុវត្តតាមការណែនាំនេះឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។ ការដាក់កំហិតយ៉ាងម៉ឺងម៉ាត់ពីក្រសួងទេសចរណ៍យ៉ាងដូច្នេះ ដោយសារកន្លមក ពោលគឺនៅក្រោយរាជរដ្ឋាភិបាលប្រកាសបិទបណ្ដោះអាសន្ននូវអាជីវកម្ម KTV... Read More
(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៉ីនៅថ្ងៃពុធនេះ បានបន្តប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៨,៥៣៦ករណីបន្ថែមទៀត នៅក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ ដែលនាំឲ្យករណីឆ្លងនៅក្នុងប្រទេសមួយនេះ បានកើនដល់ ៤៣២,២៧៧ករណី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នាថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។ នៅក្នុងរយៈពេល២៤ម៉ោងដូចគ្នានេះ ក្រៅពីករណីឆ្លង រុស្ស៉ីក៏បានកត់ត្រាករណីស្លាប់ថ្មីៗចំនួន ១៧៨នាក់បន្ថែមទៀតផងដែរ... Read More