James he – Page 2 – isharetoday
Wed. Jul 8th, 2020

James he

បុគ្គលិកនិយោជិត កម្មករ ដែលបំរើការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងតែស្វះស្វែងប្រមូលស្នាមមេដៃ ដើម្បីស្នើទៅកាន់ក្រុមហ៊ុនដែលមានអាជីវកម្មកាស៊ីណូដ៏ធំផ្តាច់មុខនៅភ្នំពេញមួយនេះ ជួយឧបត្ថម្ភដល់បុគ្គលិករបស់ខ្លួន បន្ថែមទៀត ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេ នៅក្នុងអំឡុងកូវីដ១៩នេះ។ កញ្ញា ឈឹម ស៊ីថរ ​​ប្រ​ធា​ន​ស​ហជី​ព​ប្រចាំ​ក្រុមហ៊ុន ណាហ្គា វើល​ដ៍ បានលើកឡើងថា ពេលនេះ បុគ្គលិក កម្មករ... Read More
(ញូដេលី)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង និងស្លាប់ដោយសារ COVID-19 សម្រាប់ថ្ងៃអង្គារនេះ ឥណ្ឌាបានបំបែកកំណត់ត្រាសាជាថ្មីម្តងទៀតហើយ ដោយមានអ្នកឆ្លងថ្មីៗរហូតដល់ ៩,៩៨៧ករណី និងអ្នកស្លាប់ថ្មីចំនួន ៣៣១នាក់ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។ គួរជម្រាបថា នេះជាតួលេខខ្ពស់បំផុតពុំធ្លាប់មាន... Read More
ភ្នំពេញ៖លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឲ្យដឹងកាលពីព្រឹកថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០២០ថា កម្ពុជាអាចនឹងបញ្ជួនពលករខ្មែរប្រមាណ១ម៉ឺននាក់ទៅធ្វើការនៅប្រទេសថៃនៅដើមខែកក្តដាឆ្នាំ២០២០នេះដោយសារស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាលឡើងវិញ។ លោក អន ប៊ុនហាក់បានបន្តថា«តាមដំណឹងថៃនឹងបើកនៅដើមខែក្រោយតែរង់ចាំមើលការប្រកាសសិន»។ លោកបានបន្ថែមថាយ៉ាងណាក៏ដោយយើងរង់ចាំមើលការប្រកាសដកបម្រាមដាក់ប្រទេសក្នុងគ្រាអាសន្នជាផ្លូវការពីរាជរដ្ឋាភិបាលថៃ និងមានការបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញនិងមានការណែនាំពីក្រសួងការងារថៃក៏ដូចជាស្ថានទួតថៃប្រចាំនៅកម្ពុជាជាមុនសិនទើបយើងអាចបញ្ជួនពលករទៅបានព្រោះថាបច្ចុប្បន្ននេះនិយោជកថៃបានទាក់ទងមកថាគេកំពុងខ្វះកម្លាំងពលកម្មច្រើន។ ជាមួយគ្នានេះដែរ លោកបានស្នើឲ្យនិយោជនថៃធ្វើការទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់ខ្លួនដើម្បីឲ្យដឹងថានៅពេលបើកច្រកនៅដើមខែកក្តដានេះអាចបញ្ជួនពលករខ្មែរទៅបានឬយ៉ាងណាព្រោះយើងបានត្រៀមឯកសារពាក់ព័ន្ធរួចរាល់អស់ហើយទាំងទិដ្ឋាការនិងប័ណ្ណធានារ៉ាប់រងសុខភាពសម្រាប់បញ្ជួនពលករទៅធ្វើការនៅថៃ។ លោកបានឲ្យដឹងទៀតថាក្រៅពីនេះសមាគមបានស្នើឲ្យទីប្រឹក្សាការងារប្រចាំនៅស្ថានទួតខ្មែរប្រចាំនៅថៃជួយទំនាក់ទំនងជាមួយក្រសួងការងាររបស់ថៃដើម្បីដឹងពីអ្វីជាផែនការនិងគោលនយោបាយរបស់ប្រទេសងាយស្រួលសមាគមត្រៀមខ្លួននិងឆ្លើយតបឲ្យបានទាន់ពេលវេលា។ លោកបានបញ្ជាក់ថាតាមផែនការនៅឆ្នាំ២០២០នេះកម្ពុជាគ្រោងនឹងបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសប្រមាណ២០ម៉ឺននាក់ក្នុងនោះរួមមានប្រទេសថៃ ជប៉ុន សឹង្ហបុរី ហុងកុងនិងម៉ាឡេស៊ីប៉ុន្តែ រហូតមកដល់ពេលនេះបញ្ជូនបានត្រឹមតែ៥ម៉ឺននាក់ប៉ុណ្ណោះ... Read More
សៀមរាប ​៖​ លោក​វរសេនីយ៍​ឯក ណុប សារ៉ាក់ អធិការ​នគរបាល​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹងថា​ មាន​ករណី​ជម្លោះ​មួយ​ ​រវាង​ម្ចាស់​ហាង​នំប៉័ង ​និង​ម្ចាស់​ហាង​លក់​ពេជ្រ ស្ថិត​នៅ​ភូមិ​មណ្ឌល​១។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​០៨​ ខែ​មិថុនា ​ឆ្នាំ​២០២០​ ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។ ​បច្ចុប្បន្ន​ កម្លាំង​សមត្ថកិច្ច​កំពុង​ចុះ​ជួយ​អន្តរាគមន៍ ខណៈ​ភាគី​ទាំងសងខាង​កំពុង​ឈ្លោះ​គ្នា​បែកផ្សែង... Read More
ដាច់ផ្ងារ! ក្រោយពីល្បីនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយកាលពីទាបភ្លឺថ្ងៃទី៣០ ខែមករា នេះ តារាស្រី ម៉ូលីកា បានបង្ហោះនៅលើផេកផ្ទាល់ខ្លួន ប្រកាសឡើងតុលាការលែងលះគ្នាជាមួយនឹងស្វាមី ក្រោយពីឃើញការបង្ហោះបែបនេះ ក៏មានអ្នកគាំទ្រជាច្រើន បានលើកទឹក។ប្រភព៖ http://we-kh.com និយាយរឿងប្រពន្ធដើមប្រពន្ធចុងតិច Posted by យាយសួយ Beauty Shop on... Read More
យោងតាមសារព័ត៌មាន CNN ​នៅថ្ងៃទី ៦ខែមិថុនា បានផ្សាយថា ប៉ូលិស​៥៧នាក់នៅទីក្រុង Buffalo រដ្ឋញូវយ៉កអាមេរិក បានសម្រេចចិត្តដកខ្លួនចេញពី​ក្រុមប្រតិកម្មរហ័ស (ERT) ដើម្បីប្រឆាំង​និឹងការផ្អាកការងារដល់មិត្តរួមក្រុម​២នាក់ ដោយសារតែរុញមនុស្សចាស់ម្នាក់ធ្វើឱ្យដួលបែកក្បាល​ហូរឈាម​។ ប្រធានការិយាល័យទីក្រុងBuffalo បាននិយាយទៅកាន់សារព័ត៌មាន​ CNN ​ថា ប៉ូលិស​៥៧នាក់ បានសុំឈប់ធ្វើការនៅក្នុងជួរកម្លាំងប្រតិកម្មរហ័ស (ERT)... Read More
ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងធ្វើអោយអ្នកលេងហ្វេសប៊ុកជាច្រើនឃើញរូបថតរបស់កំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាដែលអ្នកគាំទ្របានកែរូបពីតារាប្រុសទៅជារូបស្រីហើយតារាស្រីប្រែជារូបប្រុសមើលទៅដូចជាប្លែកភ្នែកនឹងអស់សំណើចដែរ ព្រោះថារូបរបស់តារាចម្រៀងនឹងកំប្លែងយើងកំពុងតែចារាចណ៍ពេញបណ្តាញសង្គមរហូតដល់ម្ចាស់រូបខ្លួនឃើញក៏ហួសចិត្ត នឹកស្មានមិនដល់ព្រោះថាប្លែកខ្លាំង៕ក្រោយពេញលេចចេញតាមបណ្តាសង្គមហ្វេសប៊ុកគេឃើញថាមានអ្នកគាំទ្រជាច្រើនកំពុងតែចែកចាយបន្តបន្ទាប់នឹងខ្លះក៏បានបញ្ចេញមតិទៅលើរូបនីមួយៗទៅលើអាយដលរបសខ្លួនទៀតផង៕តោះ មកទស្សនារូបថតរបស់តារាចម្រៀងខ្មែររបស់យើងទាំងអស់គ្នា៖ ប្រភព៖ http://www.amm.news... Read More
មន្ត្រីយោធាម្នាក់បាននិយាយថាយ៉ាងហោចណាស់ទាហាន ៤ នាក់ត្រូវបានស្លាប់បាត់បងជីវិតនិង ៥ នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ក្នុងពេលធ្វើសមយុទ្ធនៅកោះជ្វារបស់ឥណ្ឌូនេស៊ីកាលពីយប់ថ្ងៃសៅរ៍ទី ៦ មិថុនា ២០២០។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានបារាំងAFPចេញផ្សាយមុននេះបន្តិច។ យោធាទាំងនោះកំពុងរៀនមេរៀនហោះហើរនៅពេលដែលឧទ្ធម្ភាគចក្រ MI-17 បានធ្លាក់និងឆាបឆេះនៅខេត្តជ្វាភាគកណ្តាល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Nefra Firdaus អ្នកនាំពាក្យកងទ័ពឥណ្ឌូនេស៊ីបាននិយាយថាឧប្បត្តិហេតុនេះបានសម្លាប់នាវិក ៤ នាក់និង ៥ នាក់ផ្សេងទៀតរងរបួសនិងត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។... Read More
ផ្តើមចេញពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook រហូតដល់​អតីត​អ្នកលេង​បាល់បោះ​ដ៏​ល្បីល្បាញ លោក Michael Jordan សុទ្ធតែ​ប្រកាស​ផ្តល់​ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ ដល់​សមាគម​សិទ្ធិមនុស្ស ដើម្បី​ប្រយុទ្ធប្រឆាំង​កា​រើសអើង​ពូជសាសន៍​។   ការស្លាប់​របស់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ លោក George Floyd ក្នុង​ទីក្រុង​Minneapolis ដោយសារ​ទង្វើ​របស់​ប៉ូលិស​នា​ថ្ងៃទី​២៥ ខែឧសភា... Read More
បរទេស៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនាថ្ងៃអាទិត្យនេះ បានប្រកាសថា ប្រសិនបើចិនទទួលជោគជ័យទាំងស្រុងក្នុងការធ្វើតេស្តលើ វ៉ាក់សាំង COVID-19 នោះ ប្រទេសចិននឹងធ្វើឲ្យវាក់សាំងនេះទៅជាផលិតផលសាធារណៈ ដែលអាចប្រើប្រាស់បាននៅទូទាំង ពិភព លោក មិនមែនសម្រាប់ចិនតែឯងឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២០។ ក្នុងសន្និសីទសារព័ត៌មានមួយស្តីពីការចេញផ្សាយនូវសៀវភៅសរបស់ប្រទេសចិន ពាក់ព័ន្ធជំងឺរាតត្បាតជាសកល... Read More