I SHARE – Page 369 – isharetoday
Sat. Sep 26th, 2020

I SHARE

ដំបូងខ្ញុំគិតថាធ្វើមន្ត្រីរាជការមានឋានៈខ្ពស់ខ្ពស់ជាងគាត់ តែតាមពិតការគិតនេះវាជាការគិតដោយខ្លួនឯងសោះ វាមិនខុសពីមនុស្សខ្វាក់ទៅស្ទាបដំរីឡើយ ខ្ញុំ និងគាត់ជាមនុស្សធម្មតាដូចតែគេដូចឯងនឹង គ្មានអីលើសនរណាផង ។ តែពេលខ្ញុំដើរដល់ផ្លូវមួយនេះទើបខ្ញុំដឹងថា អ្នករុញរទេះលក់លតឆា មិនស្មើនឹងខ្ញុំឡើយ។ តើគាត់មិនស្មើនឹងខ្ញុំអ្វីខ្លះទៅ? ខ្ញុំ : ខំប្រើរយៈពេលរៀន ១០ឆ្នាំ ទើបមានការងារធ្វើប្រាក់ខែតែជាង ១លាន២សែន គាត់ :... Read More
បន្ទាប់ពីទទួលដំណឹងដ៏ក្រៀមនៃការបាត់បង់ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner ដោយលោកទទួលមរណភាពនៅវេលាម៉ោង២៖៤៥នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ហើយធ្វើឲ្យប្រជាជនកម្ពុជាសម្តែងការសោកស្តាយយ៉ាងខ្លាំង ព្រោះលោក Beat Richner បានជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់ ដែលស្ទើរតែមួយជីវិតរបស់លោក លោកបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរកលុយជួយសង្គ្រោះកុមារកម្ពុជាដែលមានជំងឺ ។ គ្រាន់តែឮដំណឹងដ៏ក្រៀមក្រំនេះប្រជាពលរដ្ឋកម្ពុជាទូរទាំងប្រទេសបានសម្តែងការសោកស្តាយយ៉ាងខ្លាំងដែលបាត់បងសប្បុរសជននិងជាគ្រូពេទ្យចិត្តធម៌រូបនេះ... Read More
ភ្នំពេញ៖ នៅរយៈពេល៨ខែ ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិចំនួន៦,០១៣.២០ប៊ីលានរៀល ស្មើនឹងប្រមាណជា ១,៥០៣.២៩លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១០ ខែកញ្ញានេះ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា «សរុបក្នុងរយៈពេល០៨ខែ ដើមឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបានចំនួន ៦,០១៣.២០ប៊ីលានរៀល (ប្រមាណជា១,៥០៣.២៩... Read More
ធ្លាប់គិតថាចងសម្លាប់ខ្លួនអែងអត់(សម្រាប់ខ្ញុំគឺធ្លាប់)ពេលដែលជួបនៅបញ្ហាដដែលៗហើយត្រូវគេជាន់ថែមអត់🙂 អ្នកធ្លាប់ត្រូវគេប្រមាថ​មេីលងាយ, អ្នកធ្លាប់ត្រូវគេបោះបង់ចោលនិងជាន់ឈ្លី, អ្នកធ្លាប់ត្រូវគេបោកប្រាស់និងពាក្យកុហក, អ្នកធ្លាប់ត្រូវគេមិនអោយតម្លៃនិងការគោរព, អ្នកអាចជាមនុស្សបរាជ័យ, អ្នកអាចជាមនុស្សមិនបានការ, អ្នកអាចជាមនុស្សគ្មានទេពកោសល្យ, អ្នកអាចជាមនុស្សដែលមានបញ្ហាច្រេីន, អ្នកអាចជាអ្នក​មាន​ហេីយអ្នកក៏អាចជាអ្នកក្រ, អ្នកអាចជាមនុស្សល្អហេីយអ្នកក៏អាចជាមនុស្សអាក្រក់ តែជីវិតផ្តល់មកអោយយេីង​គឺវាគង់តែជួបវិបិត្តផ្លូវចិត្តដូចតែគ្នាទេ​។ មុន រឺ ក្រោយ​ យូរ រឺ ឆាប់។ អ្នកបាត់បង់អ្វីៗគ្រប់យ៉ាង... Read More
វីដេអូរបស់បុរសម្នាក់ដែលស្ថិតនៅក្នុងវ៉ូងបាតុកម្មប្រែក្លាយជាសំណើចចែកចាយពេញបណ្តាញសង្គម។​ បុរសម្នាក់ត្រូវបានគេដឹងថា​ ទៅចូលរួមនៅក្នុងបាតុកម្មមួយត្រូវភាគីទាំងសងខាង​ ទាំងប៉ូលីស​ ទាំងប្រជាជន រុញគាត់ទៅវិញទៅមក។ ដោយពុំអាចចែកដាច់ថាគាត់មកពីខាងណាឲ្យប្រាកដ​ ទើបត្រូវរងទុក្ខគេប្រទាញប្រទូងគាត់យ៉ាងនេះ៕... Read More
នរណាៗក៏មានបញ្ហាជើងធុំក្លិនស្អុយអញ្ចឹងដែរ​ ជាពិសេសពេលដែលយើងដោះស្រោមជើងចេញម្តងៗ​ អ្នកនៅក្បែររត់ចង់បុកក្បាលគ្នា។ ប៉ុន្តែនៅក្នុងវីដេអូនេះវិញ មិនមែនមនុស្សជាអ្នកស្អុយក្លិនជើងទេ​ ផ្ទុយទៅវិញគឺសត្វតែម្តង។ ក្នុងវីដេអូមានមនុស្សដែលកំពុងអង្គុយក្នុងអាងទឹកដើម្បីឲ្យត្រីម៉ាស្សាជើងឲ្យ​ ប៉ុន្តែគួរឲ្យហួសចិត្តណាស់ សូម្បីតែត្រីក៏ទ្រាំនឹងក្លិនជើងដ៌សែនស្អុយរបស់ពួកគាត់មិនបានដែរ ដូច្នេះហើយសូម្បីតែត្រីមួយក្បាលក៏គ្មានឃើញមកក្បែរឡើយ៕... Read More
អ្នកដែលបានទស្សនាវីដេអូមួយនេះហើយ​ ពិតជាទប់សំណើចមិនបានទេ​ ដោយសារតែសត្វជ្រូកមួយនេះបញ្ចេញកាយវិការគួរឲ្យក្រឺតជាទីបំផុត។​ វីដេអូសត្វជ្រូកមួយនេះពិតជាកម្របានឃើញណាស់​ សឹងតែមិនដែលឃើញទេដែលសត្វជ្រូកមួយនេះដើរដំណើរអែនអន​ ហាក់ដូចជាមនុស្សកំពុងតែដើរម៉ូតអញ្ចឹង។ អ្នកបើកឡានម្នាក់នេះក៏ហួសចិត្តមិនតិចដែរ​ ហើយគាត់ក៏មិនដឹងធ្វើយ៉ាងណាដែរបើវាដើរនៅខាងមុខឡានដូចជាគ្មានជំពាក់នរណាមួយរៀលសោះ៕... Read More