ហួសចិត្ត! ស្ត្រីម្នាក់ ឈឺក្បាល ក្តៅខ្លួន ទៅលេងស្រុក រកគ្រូ ៣នាក់ ស្រោចទឹក នៅតែមិនបាត់ ចុងក្រោយ កូវីដ១៩ សោះ………..

ខេត្តកំពត៖ អភិបាល ស្រុកកំពង់ត្រាច បានលើកឡើងពីករណីមានវិជ្ជមានវីរុ សកូវីដ១៩ លើកដំបូង ១ករណី លើស្ត្រី អាយុ ៣០ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃព្រួស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។
ស្ត្រីរូបនេះ បានធ្វើដំណើរពីភ្នំពេញ ទៅស្រុកកំណើតនៅខេត្តកំពត ជិះម៉ូតូជាមួយប្តី ទៅដល់ស្រុកកំណើត នៅម៉ោង ៨យប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១។ ស្ត្រីរូបនេះ រកឃើញជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី៥មេសា តែប្តីរបស់នាង
លទ្ធផលធ្វើតេស្តសំណាក គឺអវិជ្ជមាន។ ប៉ុន្តែប្រពន្ធ ដែលមាន ផ្ទុ កជំងឺកូវីដ១៩ និងប្តី ត្រូវបានកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិកំពង់ត្រាច។
ក្នុងលិខិត អភិបាល ស្រុកកំពង់ត្រាច បានលើកបង្ហាញពីប្រវត្តិនៃការធ្វើដំណើររបស់ស្ត្រី ទើបរកឃើញឆ្លងជំងឺកូវីដ១៩ ខាងលើ គឺនៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២១ ស្នាក់នៅផ្ទះជួល ម្តុំគល់ស្ពានស្ទឹងមានជ័យ ជាប់ធនាគារវឌ្ឍនៈ មានអារម្មណ៍ថា ឈឺ ក្បាល តឹ ង ច្រមុះ ជាជំ ងឺ រ៉ាំ រ៉ៃ យូរហើយ។ ថ្ងៃទី២២មីនា ទៅកក់សក់ នៅហាងម្តុំឈូកទិព្វ ( ជាងវៀតណាម )។
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ទិញបបរអ្នករែកលក់តាមផ្លូវ ( វៀតណាម )។ ថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២១ មានអារម្មណ៍ថា ឈឺ ក្បាល ខ្លាំ ង និងគ្រុនក្តៅ។ ថ្ងៃទី២៩មីនា ទៅពេទ្យដារ៉ា នៅម្តុំពេទ្យរុស្ស៊ី ជា ប់ហាងសូស៊ីសម្រស់ស្រីអូន ( គ្រាន់តែ ពិ គ្រោះ មិនបានព្យាបាលទេ )។
ព្រឹកថ្ងៃទី៣០មីនា ធ្វើដំណើរមកខេត្តកំពត ដល់ថ្នល់បែកគូស ចូលហូបបបរ ប្រហែល ១០នាទី លុះដល់ថ្នាក់បែ ក អង្គសុរភី ចូលទិញទៀនធូប និងចូលចាក់សាំង ( ១០នាទី ) ទៅផ្ទះ គ្រូ ស្រោច ទឹក ម្តុំព្រះវិហារព្រែកជង្រុក ស្រុកទឹកឈូ ( គ្រូជនជាតិ )
ហើយទៅផ្ទះនៅភូមិ ព្រៃព្រួស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច នៅថ្ងៃទី៣១ ខែមីនា ហៅគ្រូក្នុងភូមិ មកស្រោចទឹកនៅផ្ទះ ពេលល្ងាច ( គ្រូខ្មែរ ឈ្មោះ ភ័ណ្ឌ )។ ថ្ងៃទី១មេសា ហៅ គ្រូក្នុងភូមិ មកស្រោ ចទឹកនៅផ្ទះ ព្រឹកល្ងាច ( គ្រូខ្មែរ ឈ្មោះ យាយនេន )។
ថ្ងៃទី ៣មេសា ពេលថ្ងៃត្រង់ មកពេទ្យឯកជនកំពង់ត្រាច ( ពេទ្យឡាយ ) ហើយពេលល្ងាច ក្រុមឆ្លើយតបបន្ទាន់ បាន ប ញ្ជូ ន គាត់ មកមន្ទីរពេទ្យបង្អែកកំពង់ត្រាច ( កំដៅ ៣៨អង្សាសេ )
និងយកសំណាក ( គ្លីនិកឯកជន រដ្ឋបាលស្រុក បាន ផ្អា ក ធ្វើអាជីវកម្ម និងបាន ហ៊ុំ ព័ ទ្ធ ខ្សែ សុ វ ត្ថិ ភាព ទីតាំងនោះ )។ ថ្ងៃទី៥មេសា វេលាម៉ោង ១១:១០ព្រឹក បានទទួលព័ត៌មានពីក្រសួងសុខាភិបាលថា មានករណីកូវីដ១៩ វិជ្ជមាន។
ដោយឡែកអ្នក ប៉ះ ពា ល់ ផ្ទាល់ នឹង ស្ត្រីរូប នេះ មាន ៨នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលព្រះរាជសម្ភារ និងយកសំណាក។ រីឯអ្នក ប៉ះ ពា ល់ ប្រយោល មាន ១១នាក់ អប់រំ ឲ្យធ្វើចត្តាឡីស័ក នៅផ្ទះរៀងៗខ្លួន៕