ន៎ុះ សូម្បីតែលោកស្រី ហ៊ុន សុីណាតក៏ទ្រាំមិនបាន នឹងរឿងចាប់ម៉ូតូកែច្នៃ ក៏ដាក់មួយម៉ាត់ថា…

កាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២១ នៅក្នុងកិច្ចប្រជុំពិភាក្សា កែសម្រួលលក្ខណៈសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើ ដល់កម្លាំងនគរបាល សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូកែច្នៃបន្ថែមស៊ីម៉ាំងដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ ។
ក្រោយពីទទួលបទបញ្ជាពី សម្ដេចក្រឡាហោម ស ខេង និង នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ឲ្យចាប់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮខ្លាំងបង្កការរំខាននោះ មានមន្ដ្រីមួយចំនួនបានអនុវត្តលើសពីការណែនាំ រហូតដល់មានរូបភាពខ្លះ គឺចូលចាប់ដល់ក្នុងផ្ទះតែម្ដង ដែលនេះជាការខុសពីបទបញ្ជា ។

ជុំវិញរឿងនេះ លោកជំទាវ ហ៊ុន ស៊ីណាត ដែលតែងតែចេញមុខបង្ហាញយោបល់នៅក្នុងសង្គម បានចេញសារមួយជុំវិញរឿងនេះថា «មិនមែនលើកទី១ទេ ដែលការងារធ្វើមិនច្បាស់លាស់ធ្វើឲ្យតែរាស្ត្រក្ដៅក្រហាយ ។
ម្យ៉ាងទៀតអាសំឡេងឮហ្នឹងវាមិនងាប់ដូចគ្រឿងញៀនទេនាំគ្នាចាប់អាគ្រឿងញៀនទៅពេលនេះពេញវាលស្រែកូនខ្មែរបន្តិចទៀតងាប់អស់ហើយអស់លោកអើយ។ » ៕ ប្រភព៖ ប្រជាប្រិយ