គង់កា រាងស្គម ស្លៀកឈុតនេះ ស៊ីអារម្មណ៍ មិនចាញ់តារាបរទេសទេ

តារាបង្ហាញម៉ូតម្ចាស់ជ័យលាភីកម្មវិធី Cambodia’s Next Top Model កញ្ញា ចាន់ គង់កា សព្វថ្ងៃនាងក៏ជាតារាបង្ហាញម៉ូត និងសម្ដែងមួយរូបមានប្រជាប្រិយភាពខ្លាំងមិនធម្មតាដែរនៅក្នុងវិស័យសិល្បៈខ្មែរបស់យើង។ ម្យ៉ាងទៀត ពីមួយថ្ងៃទៅមួយថ្ងៃ តារាស្រីរូបនេះតែងតែនិយមលេងខ្លួនឡូយឆាយ ទាន់សម័យ និងកាន់តែស៊ិចស៊ីទៅៗ អ្នកណាឃើញក៏សរសើរ។
ហើយសព្វថ្ងៃនេះ រូបនាង ក៏សមប្រកបជាមួយនឹង ការងារបង្ហាញម៉ូតរបស់នាង។ ចំពោះកញ្ញា គង់កា មានកម្ពស់ខ្ពស់ស្រឡះ រូបរាងស្រឡូនស្អាត គួរជាទីបេតី ដែលអាចនិយាយបានថា នាងបានមួយសព្វតែម្តង ដែលធ្វើឲ្យ គ្រប់គ្នា មិនចាប់អារម្មណ៍មិនបាន។
ហើយអ្វីដែលសំខាន់ជាងនោះទៅទៀត គឺសម្រស់ដើមទ្រូងរបស់នាង គឺសែនមូលក្លំតែម្តង មិនឲ្យចាញ់តារាផ្សេងៗប៉ុន្មានទេ ព្រោះថា អ្នកខ្លះ បើមានរាងតូចស្តើង ស្គមដូចនាង យ៉ាងដូច្នេះ គឺច្បាស់ជា មិនសូវមានដើមទ្រូងប៉ុន្មាននោះទេ តែសម្រាប់គង់កា គឺបានមួយចប់តែម្តង សូម្បីតែសម្រស់ដើមទ្រូង។
យ៉ាងណាមិញ តារាស្រីរូបនេះ ជាតារាម្នាក់ ដែលមានសំណាង ព្រោះថា មិនថា មុខមាត់ រូបរាង ដើមទ្រូងនោះទេ គឺរូបនាង បានទាំងអស់តែម្តង ដូច្នេះអ្នកណា មិនថា ជាតារាសំណាងនោះ? ព្រោះមិនចាំបាច់ ចំណាយលុយ លើការកែសម្ផស្សនោះទេ គឺរូបនាង បានគ្រប់យ៉ាង ពីធម្មជាតិស្រាប់ទៅហើយ៕