លោកឆាយ វីរៈយុទ្ធ ចេញថ្មីពីរោះប្លែកអារម្មណ៍ណាស់ លើកនេះប្លែកខ្លាំងហ្មង (មានវីដេអូ)

ភ្នំពេញ៖មហាជនជាច្រើនបានទទួលជ្រាបស្គាលច្បាស់ហើយ ពីកេរ្ត៏ឈ្មោះដ៏ល្បីរបស់ តារាចំរៀងដ៌ល្បីគឺលោក ឆាយ វីរះយុទ្ធ តាមរយះបទចំរៀងមនោសញ្ចេតនាជ្រាជ្រៅ។
បទពីរោះៗជាច្រើនរបស់ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្ម សាន់ ដេ គឺលោក ឆាយ វីរៈយុទ្ធ ហើយ។ បទជាច្រើន របស់តារារូបនេះ នៅតែដក់ជាប់ក្នុងអារម្មណ៍ប្រិយមិត្តជាច្រើន ស្ទើរមិនគួរឲ្យជឿ រហូតដល់បច្ចុប្បន្ននេះ កាន់តែស្តាប់ កានតែពីរោះជាប់ចិត្ត។
”អ្នកណាមិនល្បី Tik Tok សម្បូរណាស់ស្រីស្អាតៗ រាងStandard ហើយពូកែរាំគ្រលែងចង្កេះ សម័យទំនើបគេខំហាត់ប្រាណយកអក្សរS ក្រមុំរាងS ស្រមៃតេសៗ ពិសេសអត់ទាស់” នេះ គឺជាអត្ថន័យខ្លះៗ នៅក្នុងបទចម្រៀង របស់ លោក ឆាយ វីរៈយុទ្ធ ដែលទើបបានចេញ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ ក្រោមចំណងជើងថា “អក្សរ S”។
ស្តាប់ចប់ភ្លាម ហ្វេនៗ បង្ហាញអារម្មណ៍ថា ៖ គេរាងអក្សរ S ខ្ញុំវិញរាងអក្សរ T, ប្លែកអារម្មណ៍ថ្មី, ពីរោះហើយ ឡូយណាស់, តួស្រីស្អាតណាស់, គេរាងអក្សរs អ្នកខ្លះវិញរាងអក្សរ u, ភ្លេងបុកកប់ៗហ្មង, ឡូយណាស់បង ពេញចិត្តកប់ហ្មង, តួស្រីស្អាតដល់ហើយ, តួស្រីចង្កេះបានណាស់។